KingChi សហការជាមួយ BK8 E-sport ផ្ទុះការចាប់អារម្មណ៍មិនធម្មតា



ភ្នំពេញ កម្ពុជា។ - Media OutReach Newswire - 14 June 2024 - KingChi គឺ​ជា​តារា​ចម្រៀង​រ៉េបដែល​​​មហា​ជន​ បាន​ស្គាល់​លោក​ជា Coach នៅ​ក្នុង​កម្មវិធី​ដ៏​ល្បីគឺ The Rapper Cambodia ដែលសហការជាមួយ VannDa និងតារារ៉េបដ៏ល្បីផ្សេងៗទៀត។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ KingChi បាន​អង្រួន​ដួង​ចិត្ត​ប្រិយមិត្ត​ ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន តាម​រយៈបទ​ចំរៀង​ជាច្រើន​បទ​កន្លង​មក​ ដូចជា​បទ​វីវក់ - 1life - ធុញទ្រាន់ និង​មាន​បទ​ជាច្រើន​ទៀត​ផងដែរ​។

រូបភាពទី 1 - BK8​​ ESports សហការជាមួយនឹង KingChi

នា​ពេល​ថ្មី​ៗ​កន្លង​មក​នេះ តារាចម្រៀង​រ៉េប រូប​នេះ កំពុង​តែ​​មានការ​ទាក់​ទាញ​ ចំណា​ប់​អារម្មណ៍​កាន់​តែ​ខ្លាំ​ង នៅ​ក្នុង​វីដេអូ​បទ​ចំរៀងមួយ គឺ​ It's Show time ដែល​ជា​ការ​សហការ ការងារ​រវាង តារា​ចម្រៀង​រ៉េប KingChi ​ជាមួយ​នឹង​ BK8 E-sport ដែ​ល​ BK8គឺជាApp LiveTV ក្នុងការផ្សាយបន្ដផ្ទាល់រាល់កម្មវិធី កីឡាបាល់ទាត់​ និងកម្មវិធី កីឡាជាច្រើនប្រភេទ​ផ្សេង​ទៀត ជាមួយនឹងគុណភាពដ៏​ច្បាស់ត្រជាក់​ភ្នែក​កំរិត4K។ ងាក​មកផ្តោត​អារម្មណ៍​ក្នុង​​​​ការ ថត​វីដេអូ​​ក្នុង​បទចម្រៀង​ ​​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ ច្នៃ​ប្រឌិត អម​ជាមួយការ​រ៉េប​ដ៏​រស់រវើក ក្នុង​​អត្ថន័យ​បទ​ចម្រៀង​ អំពី​កម្មវិធីកីឡា ពី BK8 E-sport ដែល​រួម​កិច្ច​សហការ​ផ្លូវ​ការ​ ​ជាមួយ​នឹង ក្រុម​បាល់ទាត់​ Aston Villa។ គួរ​បញ្ជាក់​ថា ​​ការ​ផលិត​បទ​ចម្រៀង​នេះ​ឡើង គឺ​​ក្រោម​គោលបំណង ភាព​ពេញ​និយម​​ក្នុង​វិស័យ​ Hip Hop នា​ពេល​បច្ចុបន្ប ក្នុង​​ស្រទាប់​ដួង​ចិត្ដ​ប្រិយ​មិត្ដ​​ក្រុម​អ្នក​គាំទ្រ។ ដោយ​សារ​តែមាន​​ការ​គាំទ្រ​បែប​នេះ​ BK8 Esports បាន​រៀប​ចំ​​​ការ​សហការ​ផលិត​វីដេអូ​​បទចំរៀង​នេះ​ឡើង ក្នុងការ​ចូល​រួម​លើកកម្ពស់វិស័យចម្រៀង HipHop នៅក្នុងប្រទេសកម្ពុជា ហើយ​កាន់​តែ​ជាពិសេសនោះ BK8 Esports អាច​បង្ហាញ​ពី​​វិស៍យ​កីឡា​ សម្រាប់​ការ​ណែនាំ​ជូន​ក្រុម​អ្នក​គាំទ្រ​តាម​រយៈ​​អត្ថន័យ​រ៉េប ក្នុង​បទចម្រៀង របស់ BK8 Esports​ LiveTV​ ផង​ដែរ​។

តាមរយៈការផលិតឡើងនូវបទចម្រៀងរ៉េប១នេះ ដែលចេញពីការសហការរវាង KingChi និង BK8 Esports គឺសង្ឃឹមថានឹងទទួលបានការគាំទ្រគួរកត់សម្គាល់ពីសំណាក់ក្រុមអ្នកគាំទ្រ ក្នុងវិស័យ Hip Hop ជាពិសេសសម្រាប់ក្រុមអ្នកគាំទ្រលើវិស័យកីឡាបាល់ទាត់។

BK8 E-sport បម្រើជូនការកម្សាន្ត ទស្សនាកម្មវិធីកីឡាជាច្រើនប្រភេទ ជាពិសេសគ្រប់កម្មវិធីផ្សាយផ្ទាល់កីឡាបាល់ទាត់ នៅលើ App LiveTV របស់ BK8 E-sport ក្នុងកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក ដូចជាការទស្សនាផ្ទាល់ ក្នុងកម្រិត4K។







Hashtag: #bk8 #bk8esports #esports #biggestandmosttrusted #haveyoubk8 #bk8asia

The issuer is solely responsible for the content of this announcement.
SOURCE:

BK8 Esports

CATEGORY:

Entertainment

READ IN:

English

PUBLISHED ON:

14 Jun 2024 06:00pm

Past Press Releases

Talk to Media OutReach Newswire today

CONTACT US NOW