BK8 News នឹងក្លាយជាអ្នកឧបត្ថម្ភឈ្មោះថ្មីរបស់ GRESINI RACING MOTOGP: តោះចាប់ផ្ដើមទាំងអស់គ្នា
BURIRAM ប្រទេសថៃ -
Media OutReach Newswire - 1 March 2025 - ចាប់ផ្ដើមពីថ្ងៃនេះតទៅ ក្រុម Gresini Racing MotoGP នឹងមានឈ្មោះជាផ្លូវការថា BK8 Gresini Racing MotoGP។ នេះជាសេចក្ដី ប្រកាសពិសេសកាលពីថ្មីៗនេះ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនចាប់ផ្តើមការប្រកួតរដូវកាល ឆ្នាំ 2025 នៅ ទីលានប្រណាំងម៉ូតូអន្តរជាតិក្នុងប្រទេសថៃ។
BK8 NEWS ដែលជាវេទិកាព័ត៌មានកីឡា និងការកម្សាន្តដែលផ្តល់ព័ត៌មានកីឡាថ្មីៗ និងសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក នឹងក្លាយជាម្ចាស់ឧបត្ថម្ភឈ្មោះរបស់ក្រុមដែលមានមូលដ្ឋាននៅ Faenza សម្រាប់រដូវកាល 2025 និង 2026។ ក្រៅពីសិទ្ធិដាក់ឈ្មោះ BK8 NEWS ក៏អាចនឹងបង្ហាញមុខនៅលើ Desmosedici GP24 ក៏ដូចជានៅលើឈុតប្រណាំងរបស់ Alex Marquez និង Fermin Aldeguer ផងដែរ។ លើសពីនេះ BK8 NEWS នឹងមានបង្ហាញលើឯកសណ្ឋានក្រុម ផ្ទាំងGarage និងយានជំនិះដឹកជញ្ជូនជាដើម។
ការឧបត្ថម្ភនេះគឺជាភាពជាដៃគូដ៏ធំបំផុតសម្រាប់ BK8 NEWS រហូតមកដល់បច្ចុប្បន្ននេះ ហើយក៏មានគោលដៅបង្កើននូវការផ្សព្វផ្សាយទីផ្សារដ៏មានសុពលភាពដើម្បីទាក់ទាញអ្នកគាំទ្រពីគ្រប់ទិសទី។ ការសហការត្រូវបានបង្កើតឡើងដើម្បីជម្រុញដល់វេទិកាព័ត៌មាននេះ និងគាំទ្រដល់សន្ទុះអ្នកតាមដានដ៏ច្រើនលើសលប់របស់ MotoGP ជាពិសេសនៅក្នុងទីផ្សារដែលវេទិកាព័ត៌មានបានមើលឃើញថាអាចផ្ដល់ផលវិជ្ជមានដល់ភាពល្បីល្បាញរបស់ខ្លួន។
លោក MICHAEL GATT ដែលជានាយកគ្រប់គ្រង BK8 NEWS បានឲ្យដឹងថា "យើងមានក្តីរំភើបរីករាយ ក្នុងការសហការជាមួយ Gresini Racing ដែលនេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងយុទ្ធសាស្ត្ររបស់យើងដើម្បីភាពរីកចម្រើន។ កិច្ចសហការនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអនុវត្ត ភាពជាក់លាក់ និងភាពឥតខ្ចោះរបស់យើង។ តាមរយៈការសហការជាជាមួយនឹងក្រុមកីឡាប្រណាំងម៉ូតូដែលតែងតែប្រឹងប្រែងខ្លាំងក្លាបង្កើនសមត្ថភាពឥតឈប់ឈរផងនោះ យើងក៏កំពុងបង្កើតវត្តមានរបស់យើងនៅក្នុងព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូដ៏ល្បីបំផុតមួយរបស់ពិភពលោក។ រួមគ្នាយើងនឹងជំរុញភាពជោគជ័យរបស់ Gresini Racing ដោយនាំអ្នកគាំទ្រឱ្យទៅកៀកជាមួយនឹងការយល់កាន់តែច្បាស់ និងនៅពីក្រោយភាពជោគជ័យដូចបច្ចុប្បន្នរបស់ក្រុម។"
លោក CARLO MERLINI ជានាយកពាណិជ្ជកម្ម និងទីផ្សារ GRESINI RACING បានជម្រាបថា "ខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភឈ្មោះសម្រាប់ក្រុម Gresini Racing MotoGP Team។ Adrenaline, ល្បឿន និងភាពរំភើបធ្វើឱ្យ MotoGP ក្លាយជាវេទិកាទីផ្សារដ៏មានអានុភាពមិនគួរឱ្យជឿ ដោយផ្តល់ជូននូវការផ្សព្វផ្សាយពីកិត្តិនាមដែលអាចឲ្យគេមើលឃើញទូទាំងពិភពលោក ហើយ Gresini Racing ឈរនៅក្នុងចំណោមស្ថាប័នដ៏ល្អបំផុតមួយនៅក្នុងកីឡា។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលប្រេនធំមួយដូចជា BK8 NEWS បានជ្រើសរើសការច្របាច់បញ្ចូលគ្នាជាពិសេសជាមួយ Gresini MotoGP និងរាប់ថាជាគម្រោងដ៏អស្ចារ្យ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ ខ្ញុំក៏ចង់ថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នានៅ BK8 NEWS ចំពោះការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងការធ្វើឱ្យការសហការនេះក្លាយជាការពិត ខ្ញុំពិតជាមិនអាចរង់ចាំក្នុងការបង្ហាញក្រុមនៅក្នុងពណ៌ថ្មីរបស់យើង ហើយនឹងចាប់ផ្តើមក្រុម BK8 NEWS Gresini MotoGP តាមវិធីដ៏ល្អបំផុតដែលអាចធ្វើទៅបាន។"
"យើងមានសេចក្តីសោមនស្សរីករាយដែលបានជួយសម្រួលដល់ភាពជាដៃគូនេះ ដោយនាំយកប្រេនដ៏មានឥទ្ធិពលចំនួនពីររួមគ្នា ជាមួយនឹងចក្ខុវិស័យរួមគ្នា។ នេះជារឿងដែលគួរឱ្យរំភើប នៅពេលដែលខ្ញុំឃើញកិច្ចសហការនេះកើតឡើង ហើយខ្ញុំជឿជាក់ថាវានឹងបើកឱកាសថ្មីសម្រាប់ប្រេនទាំងពីរនៅក្នុងពិភពនៃកីឡាម៉ូតូ។" BK8 NEWS ដំណើរការក្នុងវិស័យព័ត៌មានកីឡា និងការកម្សាន្ត។ នេះជាគេហទំព័រព័ត៌មានកីឡា និងការកម្សាន្តដែលផ្តល់ព័ត៌មានកីឡាទាន់សម័យ និងសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

The issuer is solely responsible for the content of this announcement.
SOURCE:
BK8 Gresini Racing MotoGP
CATEGORY:
Entertainment
READ IN:
PUBLISHED ON:
01 Mar 2025 12:25am
Past Press Releases
MORE
#Entertainment
#Esports
01 March 2025 12:25am HKT
BK8 News Is The New Title Sponsor Of Gresini Racing MotoGP: Let's Get Started
#Entertainment
#Esports
14 June 2024 7:00pm HKT